ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

Kylian Mbappe បាន​​ក្ដាប់​តំណែង​ជា​កីឡាករ ​មាន​​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​បំផុត​លើ​ពិភពលោក ក្នុង​ចំណោម​​២៥​នាក់ បើ​ទោះបី​ថ្លៃខ្លួន​របស់គេ​ធ្លាក់​ចុះ​១៨​លាន​ផោន​ក្ដី ក្នុង​អំឡុង​ពេល​ពិភព​លោក​កំពុង​ជួប​វិបត្តិ​កូរ៉ូណា។ យ៉ាងណា​គួរ​​ឱ្យ​ស្ដាយ​សម្រាប់ខ្សែ​ប្រយុទ្ធ Cristaino Ronaldo របស់ Juventus មិន​មាន​ក្នុង​តារាង​ចំណាត់​ថ្នាក់​ឡើយ។ ​

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន The Sun ខ្សែ​ប្រយុទ្ធ​​សញ្ជាតិ​បារាំង​វ័យ​២១​ឆ្នាំ​​របស់ PSG កីឡាករ Mbappe បច្ចុប្បន្ន​មាន​តម្លៃ​ខ្លួន​​ ១៦២​លាន​ផោនធ្លាក់​ចុះ ១៨​លាន​ផោន ខណៈ​​កាល​ពី​មុន ដែល​ពិភពលោក​​​មិន​ទាន់​រង​គ្រោះ​ដោយសារ Covid-19 តម្លៃ​ខ្លួន​របស់​គេ​មាន​រហូត​ដល់​ ១៨០​លាន​ផោន។

កីឡាករ Raheem Sterling វ័យ​២៥​ឆ្នាំ​របស់ Man City និង Neymar របស់ PSG បាន​ក្ដាប់​​តំណែង​លេខ​២​ព្រម​គ្នា​ មាន​តម្លៃ​ខ្លួន​បច្ចុប្បន្ន​​ ១១៥,២​លាន​ផោន ធ្លាក់​ចុះ​ ២៨,៨​លាន​ផោន ខណៈ​ពី​មុន​មាន ១៤៤​លាន​ផោន។

ចំណែក Harry Kane របស់ Spurs, Mohamed Salah, Sadio Mane របស់ Liverpool និង Kevin De Bruyne របស់ Man City ឈរ​លេង​រៀង​ទី​៣ មាន​តម្លៃ​ខ្លួន​បច្ចុប្បន្ន ១០៨លាន​ផោន ធ្លាក់​ចុះ​២៧​លាន​ផោន ខណៈ​ពី​មុន​មាន ១៣៥​លាន​ផោន។

Jadon Sancho ខ្សែ​ប្រយុទ្ធ​របស់ Dortmund ឈរ​លេខ​រៀង​ទី​៤ មាន​តម្លៃ​ខ្លួន​បច្ចុប្បន្ន ១០៥,៣ ធ្លាក់​ចុះ ១១,៧​លាន​ផោន ខណៈ​ពី​មុន​ ១១៧​លាន​ផោន។

ដោយឡែក Lionel Messi ​ដៃ​គូ​ប្រជែង​ពាន Ballon d’Or របស់ Ronaldo និងជាកីឡាករវ័យ​លើស​៣០​ម្នាក់​គត់ ដែល​ឈរ​នៅ​លេខ​រៀង​ទី៩​ក្នុង​តារាង ហើយ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីនរូប​នេះ ជាប់​​ចំណាត់​ថ្នាក់​លេខ៥ ជា​កីឡាករ​ថ្លៃ​បំផុត​លើ​ពិភពលោក។ បច្ចុប្បន្នម្ចាស់​ពានរង្វាន់ Ballon d’Or ៦សម័យ​កាល​មាន​តម្លៃ​ខ្លួន​ ១០០,៨ លាន​ផោន​ធ្លាក់ចុះ ២៥,២​លាន​ផោន ខណៈ​ពី​មុន​មាន ១២៦​លាន​ផោនឯណោះ៕

0 Comments