ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

​ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​និយាយ​ប្រាប់​ទៅ​សមាជិក​ក្រុម​ថា​ត្រូវ​តែ​ប្រឹងប្រែង​ឱ្យ​ខ្លាំង ​បន្ទាប់​ពី​ចូល​ហ្វឹកហាត់​វិញ​នេះ ដើម្បី​ឈ្នះ​ពាន​រង្វាន់​បាន​។

​ក្រោយ​ពី​ផ្ទុះ​មេរោគ Covid-19 ​រហូត​ដល់​ក្លឹប​ទាំង​អស់​ផ្អាក​សកម្មភាព​មក ​ពេល​នេះ​ក្រុម​នៅ La Liga ​អាច​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​បាន​វិញ​ហើយ។ ​ក្នុង​នោះ FC Barcelona ​ក៏​បាន​ធ្វើ​តេស្ដ​លើ​កីឡាករ ​និង​ឱ្យ​ពួកគេ​ហ្វឹកហាត់​ជុំ​គ្នា​បាន​ផង​ដែរ ​ព្រោះ​កីឡាករ​ទាំង​អស់​អវិជ្ជមាន Covid-19 ​។

​ក្នុង​ឱកាស​ប្រមូល​ផ្ដុំ​នោះ​ដែរ Messi ​ដែល​ជា​ប្រធាន​ក្រុម​បាន​និយាយ​ថា​៖“យើង​ត្រូវ​តែ​ប្រឹងប្រែង​ហ្វឹកហាត់​ឱ្យ​ខ្លាំង​បន្ថែម​ទៀត ​ក្រោយ​ត្រលប់​មក​វិញ​នេះ។ ​ខ្ញុំ​មិន​ដែល​សង្ស័យ​លើ​សមត្ថភាព​ក្រុម​របស់​យើង​ឡើយ ​ហើយ​ខ្ញុំ​ក៏​មិន​សង្ស័យ​ដែរ​ថា ​យើង​អាច​ឈ្នះ​ពាន​រង្វាន់​ទាំង​អស់​បាន ​ប៉ុន្តែ​យើង​ក៏​មិន​ត្រូវ​លេង​ដូច​ពេល​នេះ​ដែរ។ ​ខ្ញុំ​បាន​លេង UCL ​រាល់​ឆ្នាំ ​ហើយ​ខ្ញុំ​ដឹង​ច្បាស់​ថា​បើ​យើង​លេង​ដូច​ពេល​នេះ យើង​មិន​អាច​ឈ្នះ​វា​បាន​ឡើយ”៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត