ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

Borussia Monchengladbach បាន​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​ព្រីន​រូប​ដាក់​តាម​កន្លែង​អង្គុយ​របស់​ពួក​គេ​នៅ​កីឡដ្ឋាន​ Borussia Park។

លីគ​កំពូល​អាល្លឺម៉ង់​កំពុង​ត្រូវ​ផ្អាក​ដោយ​គ្មាន​កាល​កំណត់​ប៉ុន្តែ​ក្របខ័ណ្ឌ​ធំ​មួយ​របស់​អឺរ៉ុប​មួយ​នេះ​បាន​សម្លឹង​ការ​លេង​បិទ​ទ្វារ​គ្មាន​អ្នក​គាំទ្រ​ដើម្បី​ឲ្យ​ការ​ប្រកួត​ដំណើរ​ការ​ទៅ​បាន​។​ ផែនការ​​នៃ​ការ​ប្រកួត​បិទ​ទ្វារ​នេះ​បាន​ធ្វើ​ឲ្យ​ក្លឹប​ Monchengladbach រក​ឃើញ​វិធី​ថ្មី​មួយ​គឺ​ព្រីន​រូប​អ្នក​គាំទ្រ​ដាក់​តាម​កន្លែង​អង្គុយ​ពួកគេ​ដើម្បី​ឲ្យ​ការ​ប្រកួត​ដូច​ពិតៗ។​ ​

នៅ​ Bundesliga បច្ចុប្បន្ន​ Bayern Munich កំពុង​ឈរ​លេខ​១​មាន ៥៥​ពិន្ទុ​តាម​ពី​ក្រោយ​ដោយ​ Dortmund មាន​៥១​ពិន្ទុ​ក្រោយ​២៥​ប្រកួត។​ Monchengladbach ឯណោះ​វិញ​ឈរ​លេខ​៤​មាន​៤៩​ពិន្ទុ​ ដូច្នេះ​ឱកាស​ប្រជែង​ពាន​របស់​ពួកគេ​មិន​ទាន់​បាត់​បង់​នោះ​ទេ៕ ​