ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

Dimitar Berbatov ជឿជាក់​ថា Newcastle Unied អាច​ទាក់ទាញ​កីឡាករ​កំពូល​ៗ​មក​ចូលរួម​ក្លឹប​បាន​ដូច​ចា Gareth Bale ជា​ដើម ប្រសិន​បើ​ពួក​គេ​តែងតាំង​លោក Mauricio Pochettino ធ្វើ​ជា​អ្នក​ចាត់​ការ។

Newcastle ជិត​​ផ្លាស់​ប្ដូរ​ប្រធាន​ក្លឹប​ហើយ បន្ទាប់​ពី​ដាក់​តម្លៃ​ទិញ​៣០០​លាន​ផោន​ពី​ព្រះអង្គ​ម្ចាស់​នៃ​ប្រទេស​​អារ៉ាប៊ីសាអ៊ូឌីត​ម្នាក់ និង​មាន​ករ​យល់ព្រម​​ពី​ម្ចាស់​ក្លឹប​បច្ចុប្បន្ន​លោក Mike Ashley។ ប្រសិន​បើ​ការ​ព្រមព្រៀង​កើត​ឡើង​ជា​ផ្លូវការ នោះ Newcastle នឹង​ក្លាយ​ជា​ក្លឹប​អ្នក​មាន​ត្រឹម​តែ​មួយ​ពព្រិច​ភ្នែក អាច​យក​បាន​កីឡាករ​ល្អ​ៗ ដើម្បី​ប្រជែង​ពាន​បាន។

ជាមួយ​គ្នា​នេះ​អតីត​កីឡាករ​ Spurs និង Manchester United គឺ Berbatov បាន​និយាយ​ថា គន្លឹះ​សំខាន់​ដើម្បី​យក​បាន​កីឡាករ​កំពូល​ៗ​ដូច​ជា Bale​ និង Cavani គឺ​ត្រូវ​តែងតាំង​អ្នក​ចាត់​ការ​ល្បី​ដូច​ជា Pochettino។ Berbatov បន្ថែម​ថា ប្រសិន​បើ​ក្លឹប​យក​បាន Pochettino ពិត​ជា​ការ​ផ្លាស់​ប្ដូរ​ដ៏​ល្អ​សម្រាប់​ក្រុម។ ព្រោះ​​ពេល​ដែល​ទៅ​និយាយ​ទាក់ទង​កីឡាករ ពួក​គេ​នឹង​ចាប់​អារម្មណ៍។

​​​​​លោក Massimiliano Allegri ក៏​ជា​គោលដៅ​មួយ​ដែល Newcastle ចង់​នាំ​មក ខណៈ​ក្លឹប​​មាន​បំណង​ចង់​ផ្ទេរ​កីឡាករ​ល្អ​​ចូល​ក្នុង​នោះ Edinson Cavani របស់ Paris Saint-Germain ជា​គោល​ដៅ​ធំ៕