ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

ត្រកូល OnePlus 8 បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ដោយ​នៅ​សហរដ្ឋអាមេរិក​ប្រភេទ​ធម្មតា​មាន​តម្លៃ​ចាប់​ពី ៦៩៩ដុល្លារ ហើយ​ប្រភេទ Pro មាន​តម្លៃ​ចាប់​ពី ៨៩៩ដុល្លារ​ឯណោះ។

ងាក​មក​មើល​តម្លៃ​នៅ​ប្រទេស​ចិន​ដែល​ទើប​តែ​ដាក់​លក់​កាល​ពី​ម្សិលមិញ​ គឺ​ឃើញ​ថា​ធូរ​ថ្លៃ​ច្រើន​បើ​ធៀប​នឹង​ទីផ្សារ​សហរដ្ឋអាមេរិក។ នៅ​ប្រទេស​ចិន OnePlus 8 មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៥៦៥ដុល្លារ ហើយ​ OnePlus 8 Pro វិញ​មាន​តម្លៃ​ចាប់​ពី ៧៦៥ដុល្លារ។

ចំណុច​ខុស​គ្នា​រវាង​​ស្មាតហ្វូន​ដែល​លក់​លើ​ទីផ្សារ​ទាំង​ពីរ​គឺ​នៅ​ចិន​វា​ប្រើ​ប្រាស់​ស្បែក HydrogenOS ជំនួស​ឲ្យ OxygenOS ប៉ុន្តែ​គ្រឿង​ Hardware គឺ​ដូច​គ្នា​ទាំង​អស់។ តម្លៃ​​នៅ​ប្រទេស​ចិន​ អាច​ជា​ដំណឹង​ល្អ​សម្រាប់​អតិថិជន​នៅ​ឥណ្ឌា ព្រោះ​ថា​ជា​ទូទៅ​តម្លៃ OnePlus នៅ​ឥណ្ឌា មិន​ជា​ខុស​ពី​តម្លៃ​នៅ​ចិន​ប៉ុន្មាន​ឡើយ៕

ប្រភព៖ Androidcentral

0 Comments

Leave a Comment