ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

Premier League នឹង​បើក​កិច្ច​ប្រជុំ​ពិសេស​មួយ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​​លេង​ការ​ប្រកួត​ដែល​នៅ​សល់​ឲ្យ​ចប់​សព្វ​គ្រប់​ត្រឹម​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ខាង​មុខ។​

កិច្ច​ប្រជុំ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​ រវាង​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ និង​មន្ត្រី​នៃ​ក្លឹប​នីមួយ​ៗ។​ ការ​ពន្យារ​ពេល​ខុស​ប្រក្រតី​របស់​ Premier League ដោយ​សារ​មេរោគ​កូវីដ-១៩​ ឬ​កូរ៉ូណា​ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ ដល់​កិច្ច​សន្យា​មួយ​ចំនួន​ រវាង​ក្លឹប​ នឹង​កីឡាករ មួយ​ទៀត​គឺ​រវាង​ក្លឹប​នឹង​ម្ចាស់​ឧបត្ថម្ភ។​​

កីឡាករ​មួយ​ចំនួន​តួ​យ៉ាង​ Willian របស់​ Chelsea និង​ Vertonghen របស់​ Tottenham ត្រូវ​ផុត​កុងត្រា​នៅ​ខែ​មិថុនា​តែ​ម្ដង។​ ឧទាហរណ៍​ផ្សេង​ទៀត​ ចំពោះ​ Liverpool វិញ​ត្រូវ​ប្ដូរ​ម្ចាស់​អាវ​ថ្មី​ពី New Balance ទៅ​ Nike​ នៅ​ខែ​មិថុនា​ដូចគ្នា​ ដែល​ទាំង​នេះ​សុទ្ធ​សឹង​ជា​បញ្ហា​ត្រូវ​ពិភាក្សា៕

ប្រភព៖ Premier League

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ