ថ្ងៃ​ចន្ទ, ខែ​ឧសភា 25, 2020
LIVE

realme 6 ស៊េរី ទើបតែបានដាក់ប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ដោយ​ភ្ជាប់មកជាមួយនូវ​អេក្រង់​កម្រិត 90Hz កាមេរ៉ាក្រោយ AI បួនគ្រាប់ទំហំ 64MP និងការសាកថ្មល្បឿនលឿន 30W។ ដើម្បីកុំ​​ឲ្យ​មាន​ការ​ពិបាកក្នុងការសម្រេចចិត្តជ្រើសរើសរវាង realme 6 និង realme 6pro អត្ថបទនេះនឹងប្រាប់អ្នកទាំងអស់គ្នា នូវគុណសម្បត្តិផ្សេងគ្នានៃ​ទូរសព្ទ realme 6 ស៊េរី។

១. realme 6ត្រូវបានចាត់ទុកជាទូរសព្ទដែលសក្ដិសម​សម្រាប់​លេងហ្គេម ដែលមានភ្ជាប់ជាមួយបច្ចេកវិទ្យាដែល​អាចបំពេញនូវតម្រូវការអ្នកដែលចូលចិត្តលេងហ្គេម។

សម្រាប់​អ្នកលេងហ្គេម ច្បាស់ណាស់ដែលពួកគាត់ត្រូវការទូរសព្ទ​ដែលមានកំរិត​នៃរូបភាពរលូនល្អ បន្ទះឈីបល្អ និងដំណើរការណ៍លឿន រូមជាមួយការសាកថ្មដែលមានល្បឿនលឿន ដើម្បីទទួលបាននូវបទពិសោធន៍កម្សាន្ត​កាន់តែប្រសើរ។

ជាមួយគ្នានេះដែល relame 6បានបំពាក់នូវបច្ចេកវិទ្យាដែលមានគុណភាពល្អទាំងនេះ ជាមួយអេក្រង់ដែលមានកម្រិត​ refresh rate 90Hz និងបទពិសោធន៍យ៉ាងរលូនក្នុងការលេង game។ ក្រៅពីនេះ realme 6 ក៏មានបំពាក់ជាមួយឈីប Helio G90T ផងដែរ។ ជាការពិតណាស់ឈីប Helio G90T មានល្បឿនលឿនជាងឈីប Snapdragon 712 ទាំងក្នុង CPU និងGPU ដែលបង្ហាញ​ឲ្យ​ឃើញថា realme 6 ជាម៉ូលឌែលទូរសព្ទ ដែលជាការកំណែទម្រង់​ឲ្យ​កាន់តែប្រសើរឡើងនៃ realme 5Pro មិនរួមបញ្ចូលប្រភេទឈីប Snapdragon 6series (ដូចជា snapdragon 665)។ ជាមួយនឹងឈីបខាងលើនេះដែរ ​ឈីបរបស់ realme 6 គឺមានល្បឿនជាងឈីបដទៃទៀត បើប្រៀបធៀបនឹងឈីបដទៃទៀតក្នុងជួរតម្លៃដូចគ្នានេះ (ក្រោម៣០០ដុល្លា)។

ជាមួយការសាកថ្មល្បឿនលឿន 30W និងថាមពលថ្ម 4300mAh ប្រាកដណាស់ វានឹងនាំមកនូវបទេពិសោធន៍លេងហ្គេមបានកាន់តែយូរសម្រាប់​អ្នកដែលចូលចិត្តលេងហ្គេម។

២. realme 6pro បំពាក់មកជាមួយនូវកាមេរ៉ាសរុប ៦ គ្រាប់ បទពិសោធន៍នៃការថតរូបល្អបំផុត

ការថតរូបនៅលើទូរសព្ទដៃ គឺជាបច្ចេកវិទ្យាដែលមានការចាប់អារម្មណ៍ខ្លាំងបំផុតពីសំណាក់អ្នកប្រើប្រាស់។ ហើយពេលនេះ realme 6 pro បានបោះជំហានថ្មីមួយដោយបានអភិវឌ្ឍន៍ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ។

ជាដំបូង សំរាប់កាមេរ៉ាក្រោយ ពួកយើងនៅតែបន្តប្រើប្រាស់ជារួមនូវកាមេរ៉ា៤ គ្រាប់ ។ realme 6 pro បានប្រើប្រាស់នូវបច្ចេកវិទ្យា flagship ជំនាន់ចុងក្រោយបង្អស់ ជាមួយកាមេរ៉ា ultra-clear បួនគ្រាប់ដែលមានកាមេរ៉ាមេ 64MP telephoto ឡែនទំហំ 12MP មានសមត្ថភាពពង្រីក hybrid zoom រហូតដល់ទៅ ២០ដង កាមេរ៉ា 8MP ជាមួយប្លង់ធំទូលាយ (ultra wide-angle) 119° និងម៉ាក្រូឡែន។

សម្រាប់​កាមេរ៉ាមុខ realme 6pro បំពាក់មកជាមួយនៅកាមេរ៉ាភ្លោះ ដែលកាមេរ៉ាគោលទំហំ 16MP ជាប្រភេទកាមេរ៉ា sony wide-angle មានប្លង់ធំទូលាយរួមផ្សុំជាមួយបច្ចេកវិទ្យា IMX47 និងកាមេរ៉ា 8MP 105° ប្រភេទ super wide-angle។ ល្បឿននៃការថតរូបលឿនជាងពីមុន ២,៥ដង រួមជាមួយនិងការកែតម្រូវទ្រង់ទ្រាយគែម ហើយវាអាចសម្គាល់មុខ និងបង្កើនប្រសិទ្ធិភាពលើផ្ទៃមុខនៅពេលដែលអ្នកថតនៅគែមនៃរូបថត។

ការថត selfie ជាមួយកាមេរ៉ាភ្លោះបង្កប់ក្រោមអេក្រង់ ធ្វើឲ្យអ្នក និងមិត្តភក្តិ អាច​ពង្រីកវិសាលភាពទេសភាពបានកាន់តែធំទូលាយ។

realme 6 និង realme 6pro ទើបចាប់ដាក់លក់នៅថ្ងៃទី ២៤ ខែមេសានេះ ជាមួយនិងទំហំដូចគ្នាគឺ Ram & ROM : 8G +128G realme 6 លក់ក្នុងក្នុងតម្លៃ ២៨៩ដុល្លា និងrealme 6pro លក់ក្នុងតម្លៃ ៣៤៩ដុល្លា។ សង្ឈឹមថាអត្ថបទមួយនេះពិតជាមានប្រយោជន៍ជួយដល់អ្នកក្នុងការសំរេចចិត្តជ្រើសរើសនូវទូរសព្ទដែលអ្នកត្រូវការ៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN