ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

អតីតកីឡាករបាល់ទាត់ Dimitar Berbatov បាន​បង្ហាញ​ការ​យល់​ឃើញ​ថា Jadon Sancho គួរ​តែនៅ​លេងឱ្យ Borussia Dortmund មួយ​ឆ្នាំ​ទៀត ព្រោះ​ឥឡូវ​​មិន​មែន​ជា​ពេល​ត្រឹមត្រូវ​សម្រាប់​គេទៅ​កាន់​ទឹកដី Old Traford ឡើយ។

អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​បិសាច​ក្រហម​បាន​ឱ្យ​ដឹង​​ ក្រុម Man Utd មាន​ខ្សែប្រយុទ្ធ​ល្អៗ​ជា​ច្រើន​​ដូចជា Anthony Martial, Marcus Rashford និង Daniel James ជាដើម។ ​វា​ពិត​ជា​ល្អ​សម្រាប់ Sancho ក្នុង​ការ​ប្រកួត​ប្រជែង ប៉ុន្តែ​ការ​ផ្លាស់​ប្ដូរ​​​ក្នុង​ពិភព​បាល់​ទាត់ គឺ​ពេញ​និយម​ណាស់​ នាសម័យ​ពេល​បច្ចុប្បន្ន ហើយ​គេ​ក៏​មិន​អាច​ធានា​​បាន​ថា កីឡាករ​ណាម្នាក់​​នឹង​​លេង​ដែរឱ្យ​ប្រាកដ​ដែរ​។

Berbatov បញ្ជាក់​បែប​នេះ ៖«សម្រាប់​ខ្ញុំ​គាត់​នឹង​ជ្រើស​ក្លឹប​ដែល​គាត់​ស្គាល់ ហើយ​គាត់​នឹង​​បាន​លេង។ មិន​មែន​ទៅ​ហើយ មិន​បាន​​លេង​​អ្វី​សោះ ព្រោះ​​វា​នឹង​​នឹង​បញ្ឈប់​ការ​អភិវឌ្ឍ​របស់​​គាត់។ ហេតុ​នេះ​ហើយ ខ្ញុំ​គិត​ថា​វា​អាច​ល្អ​សម្រាប់​គាត់ នៅ​ជាមួយ Dortmund មួយ​ឆ្នាំ​ទៀត»។

អតីត​ជម្រើស​ជាតិ​ប៊ុលហ្គារី បាន​ប្រាប់​សារព័ត៌មាន Betfair ថា Sancho បាន​ផ្លាស់​ទៅ​អាល្លឺម៉ង់​ទាំង​វ័យ​ក្មេង ហើយ​ទីនោះ​ហាក់​ផ្ដល់​ឱ្យ​គេ​នូវ​ការ​អភិវឌ្ឍ​ដ៏​អស្ចារ្យ។

កីឡាករអង់គ្លេស Sancho នៅ​សល់​កុងត្រា២​ឆ្នាំ​ទៀត​​ជាមួយ Westfalenstadion ប៉ុន្តែ​រូប​គេ​ត្រូវ​បាន​ភ្ជាប់​ថា ក្លឹប​បាល់​ទាត់​អង់គ្លេស Man Utd ចង់​នាំ​រូប​