ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

លោក Paul Scholes ​បាន​មើល​ឃើញ​សមត្ថភាព​របស់ Bruno ​ដែល​បាន​ចូល​រួម​ជាមួយ​ក្រុម Manchester United ហើយ​​ធ្វើ​ឱ្យ​ក្រុម​នេះ​កាន់​តែ​ប្រសើរ​ឡើង​ជា​រៀល​រាល់​ប្រកួត​។

​តាំង​ពី Bruno ​ផ្លាស់​មក ​ក្រុម Man Utd ​ហាក់​ប្លែក​ខុស​ពី​ធម្មតា ​និង​លេង​១១​ប្រកួត​មក​ហើយ មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ទេ ​មុន​ការ​ផ្អាក​ប្រកួត​ដោយសារ​តែ Covid-19 ​។ ​កីឡាករ​ព័រទុយហ្គាល់​បាន​នាំ​មក​នូវ​អ្វី​ដែល​ក្រុម Man Utd ​មិន​មាន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

​ទម្រង់​លេង​របស់ Bruno ​នេះ ​ត្រូវ​បាន Scholes ​មើល​ឃើញ​ថា​៖ “រឿង​មួយ​ដែល​ខ្ញុំ​បាន​មើល​ឃើញ ​គឺ​គាត់​លេង​មិន​ដូច​ខ្សែ​បម្រើ​កណ្ដាល​នោះ​ទេ សម្រាប់​ខ្ញុំ​គាត់​លេង​បាន​យ៉ាង​ល្អ​ដូច​តំណែង​កីឡាករ​ពាក់​អាវ​លេខ​១០។ គាត់​គ្រប់គ្រង​បាល់​យ៉ាង​ល្អ ​និង​ចែក​បាល់​យ៉ាង​មាន​ប្រសិទ្ធភាព​ឱ្យ​ដៃ​គូ។ ​នេះ​ជា​អ្វី​ដែល​ក្រុម Man Utd ​ត្រូវ​ការ​”។

​តាំង​ពី​ផ្លាស់​មក​លេង​នៅ Old Trafford ​កីឡាករ​វ័យ​២៥​ឆ្នាំ​នេះ ​រក​បាន​៣​គ្រាប់​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​៤​គ្រាប់​ផង​ដែរ។ ​រូបគេ​បាន​ក្លាយ​ជា​កីឡាករ​ដែល​ទុក​ចិត្ត​ក្នុង​ភ្នែក​របស់​អ្នក​ចាត់ការ Ole ៕