ថ្ងៃ​ចន្ទ, ខែ​ឧសភា 25, 2020
LIVE

ឱកាស​លេង​បន្ត​នៃ​បាល់ទាត់​របស់​អ៊ីតាលី​ប្រហែល​មិន​អាច​បន្ត​ទៀត​ទេ ដោយ​សារ​វីរុស​កូរ៉ូណា។ នេះ​​តាម​ការ​បង្ហើប​សារ​ខ្លី​ពី​រដ្ឋមន្ត្រី​កីឡា​របស់​អ៊ីតាលី។

ប្រធាន​សហព័ន្ធ​បាល់ទាត់​របស់​អ៊ីតាលី​លោក Gabriele Gravina បាន​កំណត់​ថា​ លីគ​នឹង​ចាប់​ផ្ដើម​បន្ត​ឡើង​វិញ​​​នៅ​ខែ​ក្រោយ។ ប៉ុន្តែ​រដ្ឋាភិបាល​បាន​បញ្ចេញ​សារ​ថា លីគ​របស់​អ៊ិតាលី​អាច​នឹង​ដើរ​តាម​គន្លង​របស់​ប្រទេស បារាំង ហូឡង់​និង​បែលហ្សិក​ដែល​រំសាយរដូវ​កាល​២០១៩-២០ ទៅ​ហើយ​នោះ។

រដ្ឋមន្ត្រី​កីឡាករ​​លោក Vincenzo Spadafora បាន​លើក​ឡើង​ថា៖ “ខ្ញុំ​មើល​ឃើញ​ដោយ​ស្មោះត្រង់​នូវ​ផ្លូវ​សម្រាប់​ការ​បន្ត​មាន​ទំហំ​តូច​ទៅ​ៗ។ ការ​សម្រេច​ចិត្ត​របស់​ប្រទេស​បារាំង​ប្រហែល​ជា​អាច​ជំរុញ​អ៊ីតាលី​និង​ប្រទេស​នៅ​អឺរ៉ុប​ផ្សេង​ទៀត​​យក​គំរូ​តាម។ ប្រសិន​ជា​ខ្ញុំ​​មាន​តំណែង​ជា​ប្រធាន​​ក្លឹប ខ្ញុំ​នឹង​គិត​ពី​រដូវ​កាល​ថ្មី​វិញ។ ការ​ចាប់​ផ្ដើម​​ចូល​ហ្វឹកហាត់​វិញ មិនមែន​មាន​ន័យ​ថា​ចាប់​ផ្ដើម​រដូវ​កាល​ម្ដង​ទៀត​នោះ​ទេ​”។

​កាល​ពី​ពេល​ថ្មី ក្របខ័ណ្ឌ​បាល់ទាត់​បារាំង​មាន​ដូចជា​ Ligue 1 និង​ Ligue 2 បាន​សម្រេច​រំសាយ​ចោល​ហើយ​ ក្រោយ​រដ្ឋាភិបាល​ប្រកាស​បិទ​គ្រប់​កម្មវិធី​ប្រកួត​កីឡា​រហូត​ដល់​ខែ​កញ្ញា​ បើ​ទោះ​ជា​ប្រកួត​នោះ​លេង​បិទ​ទ្វារ​ក៏​ដោយ​។៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY