ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

ក្លឹប​នៅ​ Serie A ​ទាំង​អស់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បញ្ចប់​រដូវ​កាល​ចាស់​ ២០១៩-២០ ដល់​ចុង​ខែ​តុលា​ បើ​តាម​ប្រមុខ​សហព័ន្ធ​អ៊ីតាលី​ Gabriele Gravina ចេញ​មក​បញ្ជាក់។​

ក្របខ័ណ្ឌ​ធំ​បំផុត​មួយ​របស់​អ៊ីតាលី​នេះ​បាន​ចេញ​សេចក្ដី​ប្រកាស​ដូច្នេះ​ដើម្បី​សម្រួល​ដល់​ដំណើរ​ការ​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​មេរោគ​កូវីដ​-១៩​ ដែល​កំពុង​ធ្វើ​ទុក្ខ​ទ្វីប​អឺរ៉ុប​ទាំង​មូល។ រៀងរាល់​រដូវ​កាល Serie A​ បញ្ចប់​កម្មវិធី​ប្រកួត​របស់​ខ្លួន​ត្រឹម​ពាក់​កណ្ដាល​ខែ​ឧសភា​ប៉ុណ្ណោះ​។​​​

គួរ​បញ្ជាក់​ថា​មាន​ករណី​អ្នក​ឆ្លង​នៅ​អ៊ីតាលី​មាន​ចំនួន​ច្រើន​ជាង​គេ​នៅ​ទូទាំង​អ៊ឺរ៉ុប​ក្នុង​នោះ​មាន​អ្នក​ឆ្លង​ជាង​១សែន​នាក់ និង​អ្នក​ស្លាប់​ប្រមាណ​ ១៥៨០០​នាក់៕