ថ្ងៃ​ចន្ទ, ខែ​ឧសភា 25, 2020
LIVE

ខ្សែ​បម្រើ​ក្លឹប​ Manchester City កីឡាករ​ Bernardo Silva និយាយ​ទៅ​កាន់​ Bleacher Report កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ទោះ​ជា​ឥឡូវ​គេ​នៅ​ជា​មួយ​ក្លឹប​ដ៏​អស្ចារ្យ​មួយ​ក្ដី​ តែ​ថ្ងៃ​ណា​មួយ​គេ​ប្រាកដ​ជា​ត្រលប់​ទៅ​កាន់​ក្លឹប​ Benfica វិញ​ជា​មិន​ខាន​។

Silva បាន​ឆ្លើយ​ទៅ​នឹង​សំនួរ​កាលណា​គេ​ទៅ​ប្រទេស​ព័រទុយហ្គាល់​វិញ​ថា​ ៖ ” ខ្ញុំ​មិន​ដឹង​ឆ្លើយ​យ៉ាង​ម៉េច​ដែរ​ទៅ​នឹង​សំនួរ​ហ្នឹង​ តែ​ខ្ញុំ​អាច​និយាយ​បាន​ថា​ប្រហែល​ជា​ ៤​ឆ្នាំ​ទៀត​ព្រោះ​ឥឡូវ​ហ្នឹង​ខ្ញុំ​កំពុង​នៅ​ក្នុង​ក្លឹប​ដ៏​ល្អ​មួយ​។ ខ្ញុំ​ពេញ​ចិត្ត​នឹង​អាជីព​ហ្នឹង​មែន​ទែន​ ខ្ញុំ​អត់​ចង់​ទៅ​វិញ​ឥឡូវ​ទេ​ តែ​ក៏​អត់​ចង់​ទៅ​វិញ​នៅ​ពេល​វ័យ​ចាស់​ពេក​ដែរ​។ ខ្ញុំ​ចង់​នូវ​ជួយ​ក្រុម​របស់​ខ្ញុំ​ទាន់​ខ្ញុំ​នូវ​មាន​កម្លាំង​កាយ​មាំមួន​ ” ។

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ត​ថា​ ៖ ” ខ្ញុំ​នឹង​បក​ស្រាយ​ឲ្យ​ច្បាស់​ម៉េច​បាន​ខ្ញុំ​ធ្វើ​អញ្ចឹង​។ តាម​ពិត​ទៅ​ខ្ញុំ​គឺ​ជា​អ្នក​គាំទ្រ​ក្លឹប​ Benfica ខ្ញុំ​ធ្លាប់​ទៅ​មើល​ការ​ប្រកួត​នានា​ជា​មួយ​នឹង​ប៉ា​ខ្ញុំ​ អញ្ចឹង​ហើយ​ក្ដី​ស្រមៃ​របស់​ខ្ញុំ​គឺ​ចង់​ទៅ​លេង​នៅ​ហ្នឹង​។ កាល​វ័យ​ ១៩​ឆ្នាំ​ហ្នឹង​គេ​អត់​ឲ្យ​ខ្ញុំ​លេង​ក្រុម​ឈុត​ធំ​ អញ្ចឹង​ហើយ​ខ្ញុំ​អត់​ពេញ​ចិត្ត​ ខ្ញុំ​ក៏​ទៅ​លេង​ឲ្យ​ក្លឹប​ Monaco ។​ ខ្ញុំ​តែង​តែ​ចង់​បំពេញ​បំណង​ខ្ញុំ​មក​លេង​ឲ្យ​ក្លឹប​ Benfica វិញរហូត​មក​ តែ​មិន​មែន​ឥឡូវ​ទេ​ តែ​បើ​គេ​ត្រូវ​ការ​ខ្ញុំ​ ខ្ញុំ​នឹង​ទៅ​ទី​នោះ​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន​ ” ។

គួរ​បញ្ជាក់​ផង​ដែរ​ Silva ធ្លាប់​លេង​ឲ្យ​ Benfica ម្ដង​ដែរ​កាល​ពី​ឆ្នាំ ២០១៣​ដល់​ឆ្នាំ​ ២០១៤​ ដោយ​ចូល​រួម​បាន​ ៤១​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៧គ្រាប់៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY