ថ្ងៃ​ចន្ទ, ខែ​ឧសភា 25, 2020
LIVE

“អ្វីៗ​​​ត្រូវ​បាន​រៀបចំរួចរាល់ គ្មាន​អ្វី​ទៀត​ទេ​នា​ពេល​នេះ។ គ្រួសារ​របស់​ខ្ញុំ​ សួរ​ខ្ញុំ​គ្រប់​ពេល ប៉ុន្តែ​ចម្លើយ​របស់​ខ្ញុំ​គឺ​ថា អ្វីៗ​ត្រូវ​បាន​បញ្ចប់”។ នេះ​ជា​សម្ដី​ខ្សែ​បម្រើ​អេស្ប៉ាញ David Silva ប្រាប់​ទៅ​កាន់ AS លើ​បណ្ដាញ​សង្គម Instagram។

នេះ​​បញ្ជាក់​ថា Silva ពិត​​ជា​អស់​និស្ស័យ ហើយ​គេ​បាន​​សម្រេច​ចិត្ត​ចេញ​ពី​​ក្រុម​មេឃខៀវ​ហើយ ក្រោយ​ចំណាយ​ពេល​នៅ​ Etihad Stadium អស់​រយៈ​ពេល​១០​ឆ្នាំ។ អ្នកគាំទ្រ​របស់​ក្រុម​លោក Pep នឹង​មិន​អាច​និយាយ​ពាក្យ “លា” ចុងក្រោយជា​មួយកីឡាករ​នាំ​លេង​នេះ​បាន​ទេ ដ្បិត​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​ឡើង​វិញ ដោយ​បិទ​ទ្វារ។ ទោះ Silva មាន​ទំនាក់ទំនង​ជាមួយ​អ្នក​គាំទ្រ​ធំ​សម្បើម​មែន ក៏​គេ​​​នៅ​តែ​មិន​អាច​ផ្លាស់ប្ដូរគំនិត​ ចាកចេញ​ពី City ដែរ។

Silva បានសង្កត់​ធ្ងន់​បែប​នេះ ៖ «ពេល​ខ្ញុំ​និយាយ​​អ្វី​មួយ ខ្ញុំ​តែង​ទៅ​​មុខ​ជាមួយ​វា។ នោះ​​ជា​អារម្មណ៍​ដែល​ខ្ញុំ​មាន។ ខ្ញុំ​នៅ Manchester ​១០​ឆ្នាំ ហើយ​​ក៏​​ទទួល​បាន​​អ្វី​ដែល​​ខ្ញុំ​ចង់​បាន​ហើយ​ដែរ។ ​សម័យ​កាល​របស់​ខ្ញុំ បញ្ចប់​នៅ​ទី​នេះ តែ​​ខ្ញុំ​តែង​​តែមាន​ក្លឹប​នៅក្នុង​បេះដូង​ខ្ញុំជានិច្ច សម្រាប់​អ្វីៗ​ខ្ញុំ​បាន​​នៅ​ទី​នេះ»។ ​

កុងត្រា​កីឡាករ​វ័យ​៣៤​ឆ្នាំ​ជាមួយ City នឹង​ផុត​កំណត់​​​នៅ​ខែ​មិថុនា ឆ្នាំ​២០២០ ប៉ុន្តែ​ក្លឹប​នឹង​បន្ត​កុងត្រា​រយៈ​ពេល​ខ្លី ប្រសិន​បើ Premier League ឬ Champions League ត្រូវ​បាន​គេ​បើក​ឱ្យ​ដំណើរ​ការ​ជាថ្មី។ កាលពីពេលកន្លងទៅ Silva ត្រូវ​បាន​គេ​ភ្ជាប់​អាចនឹង​​ទៅ​លេង​នៅ​ជប៉ុន ឬ Major League Soccer ប៉ុន្តែ​គេ​ទទូច​ថាគ្មាន​ការ​សម្រេច​ចិត្ត​ណា​ ត្រូវ​បាន​ធ្វើ​ឡើង​ឡើយ។

ខ្សែបម្រើពាក់លេង២១ បាន​ឈ្នះ​ពានរង្វាន់ Premier League ៤​ដង, ​Cup ក្នុង​ស្រុក ៧​ដងជាមួយ Manchester City និង​ឈ្នះ​ World Cup និង​ពាន​ទ្វីបអឺរ៉ុប (European Championship) ជា​មួយ​ប្រទេស​អេស្ប៉ាញ​របស់​គេ៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU