ថ្ងៃ​ចន្ទ, ខែ​ឧសភា 25, 2020
LIVE

Raheem Sterling ខ្សែ​ប្រយុទ្ធ​របស់ Manchester City បាន​សារភាព​ថា រូប​គេ​ចង់​បាន​អាវ​របស់​ Messi ​​ណាស់ ហើយ​អាវ​​កូន​ក្រុម​លោក Quique Setién ​នេះ​ទៀតសោតជា​អាវ​តែ​មួយ​គត់​ដែល​គេ​ចង់​បាន។

Sterling បាន​ឱ្យ​ដឹង ៖«មាន​​អាវ​តែ​មួយ​ប៉ុណ្ណោះដែល​ខ្ញុំ​ចង់​បាន ហើយ​នោះ​គឺ​អាវ​របស់ Messi។ ពេល​យើង​លេង​ជាមួយ Barcelona ខ្ញុំ​បាន​អាវ Neymar មួយ ខ្ញុំ​គិត​ថា​នោះ​ជា​អាវ​ដំបូង​ដែល​ខ្ញុំ​បាន​សុំ»។

ទោះបី​ជា​យ៉ាងណា​ ប្រភព​មិន​បាន​បញ្ជាក់ ហេតុ​អ្វី​កីឡាករអង់គ្លេសរូប​នេះ ចង់​បាន​អាវ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​ឡើយ។

និយាយ​ទៅ​អតីត​កីឡាករ Liverpool ជា​អ្នក​ចូលចិត្ត​ប្រមូល​អាវ​ទុក​ម្នាក់ ក្រោយ​គេ​បាន​ប្ដូរ​គ្នា​ជាមួយ​កីឡាករ​ក្លឹប​ផ្សេង​ទៀត ប៉ុន្តែ​មិន​មាន​ច្រើន​ឡើយ​ ពោល​គឺ​មាន​​អាវ​មិត្ត​រួម​ក្រុម David Silva ពីរ​ប៉ុណ្ណោះ​ ដែល Sterling ព្យួរ​លំអលើ​ជញ្ជាំង​ផ្ទះ​របស់​គេ​នៅ Jamaica។

Sterling បញ្ជាក់​ប្រាប់ BBC Radio 5ថា ៖«ខ្ញុំ​ជា​អ្នក​ប្រមូល​អាវ​ម្នាក់ តែ​ខ្ញុំ​មិន​បាន​ព្យួរ​អាវ​​លើ​ជញ្ជាំង​ផ្ទះ​នៅ​ឡើយ​ទេ»។

ចំពោះ​មូលហេតុ​ដែល Sterling ព្យួរ​អាវ Silva ដែល​គ្រោង​ចេញ​ពី​ក្រុម​មេឃ​ខៀវ​នៅ​ចប់​រដូវ​កាល​នេះ លើ​ជញ្ជាំង​ផ្ទះ​របស់​ខ្លួន​ ព្រោះ​កីឡាករ​អេស្ប៉ាញ​បាន​បង្រៀន​គេ​ច្រើន ជា​ពិសេស​ឱ្យ​ចេះ​ដាក់​ខ្លួន​ក្នុង​នាម​ជា​កីឡាករ​អាជីព​ម្នាក់៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2