ថ្ងៃ​ចន្ទ, ខែ​ឧសភា 25, 2020
LIVE

​ខ្សែ​ប្រយុទ្ធ Luiz Suarez ​អាច​នឹង​ត្រលប់​ទៅ​លេង​នៅ​ស្រុក​កំណើត​ប្រទេស​អ៊ុយរុយហ្គាយ​វិញ ​នៅ​ពេល​រូបគេ​អស់​កុងត្រា​ដែល​នៅ​សល់​ជាមួយ​ក្រុម FC Barcelona ​។

​អតីត​កីឡាករ​ Liverpool ​ខាង​លើ​បាន​ចាកចេញ​ពី​ក្រុម​បណ្ដុះបណ្ដាល​រូប​គេ ​Nacional ​កាល​ពី​ឆ្នាំ​២០០៦ ​កន្លង​ទៅ ដើម្បី​មក​ប្រកប​អាជីព​បាល់ទាត់។ ​ចំណាយ​ពេល​ជាង​១០​ឆ្នាំ​មក​នេះ ​កីឡាករ​វ័យ​៣៣​ឆ្នាំ​បាន​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ម្នាក់ ដែល​ទទួល​ស្គាល់​ដោយ​អ្នក​គាំទ្រ​គ្រប់​គ្នា។ ​ក្លឹប​ដែល Suarez ​លេង​បាន​ល្អ​បំផុត​គឺ​នៅ Liverpool ​និង FC Barcelona ​។ ដោយ​បច្ចុប្បន្ន​នេះ រូបគេ​នៅ​សល់​កុងត្រា​ជាមួយ​ក្រុម​អ្នក​មាន​បុណ្យ​១​រដូវ​កាល​ទៀត​ប៉ុណ្ណោះ។

​វ័យ​ជ្រេ ​និង​កុងត្រា​សល់​ត្រឹម​១​ឆ្នាំ​នេះ​ទៀត ​បាន​ធ្វើ​ឱ្យ Suarez ​ល្មម​ត្រលប់​ទៅ​លេង​នៅ​ស្រុក​កំណើត​វិញ​ហើយ។ បើ​តាម​មិត្តភ័ក្ដិ​របស់​គេ​នៅ​អ៊ុយរុយហ្គាយ ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ​នេះ ​បាន​ប្រាប់​គេ​ថា ​នៅ​ពេល​បញ្ចប់​អាជីព​នៅ​ក្រុម Barca ​ហើយ ​នោះ Suarez ​នឹង​ត្រលប់​ទៅ​លេង​នៅ​ក្រុម Nacional ​ក្នុង​ស្រុក​កំណើត​របស់​គេ​វិញ​ហើយ៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL