ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

កម្មវិធី​ផ្ញើ​សារ​ Telegram កំពុង​អភិវឌ្ឍន៍​នូវ​សេវាកម្ម​វីដេអូ​ខល​ជា​ក្រុម ដែល​នឹង​ត្រូវ​ដាក់​ដំណើរ​ការ​នា​ចុង​ឆ្នាំ ២០២០ នេះ។ Telegram ប្រកាស​ផែនការ​នេះ​ស្រប​ជា​មួយ​ដំណឹង​អំពី​ចំនួន​អ្នក​ប្រើ​ប្រាស់​ប្រចាំ​ខែ​ដែល​កើន​ឡើង​ដល់ ៤០០លាន​នាក់។

Telegram អះអាង​ថា​​សេវាកម្ម​វីដេអូ​ខល​ជា​ក្រុម​ដែល​​​មាន​ផ្ដល់​ជូន​ដោយ​ក្រុម​ផ្សេង​នា​ពេល​បច្ចុប្បន្ន​នេះ ​រវាង​សុវត្ថិភាព​ខ្ពស់​ និង​ភាព​ងាយ​ស្រួល​គឺ​មាន​តែ​មួយ​ចំណុច​ប៉ុណ្ណោះ។ ប៉ុន្តែ​សេវាកម្ម​របស់​ខ្លួន​គឺ​​នឹង​មាន​ទាំង​ពីរ​ចំណុច​តែ​ម្ដង ពោល​សុវត្ថិភាព​ខ្ពស់ ហើយ​ងាយ​ស្រួល​ប្រើ​ទៀត។ ការ​អះអាង​នេះ​ប្រៀប​ដូច​ជា​បញ្ឆិតបញ្ឆៀង​​ឌឺ​ដង​ដល់​កម្មវិធី Zoom ដែល​​កើត​មាន​រឿង​អាស្រូវ​ទាក់ទង​នឹង​ផ្នែក​សុវត្ថិភាព​ជា​ច្រើន​ដង​ក្នុង​ពេល​ថ្មីៗ​នេះ៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS