ថ្ងៃ​ព្រហស្បតិ៍, ខែ​មេសា 2, 2020
LIVE

ភ្នំពេញ៖ ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលរាជធានីភ្នំពេញ ក្នុងឆ្នាំនេះមានក្រុមបាល់ទាត់ចំណូលថ្មីចូលរួមប្រជែងកើនឡើងជាង ២០ក្រុម ខណៈអាជ្ញាកណ្តាលកាត់សេចក្តីអះអាងថា ការប្រជែងកាន់តែតឹងតែងខ្លាំងជាងឆ្នាំមុនៗ។

លោក បន្ថែមទៀតថា សម្រាប់មណ្ឌលរាជធានីភ្នំពេញនេះ គឺយើងសម្រាំងជ្រើសរើសយកក្រុមខ្លាំងចំនួន ១២ក្រុម ដើម្បីចូលរួមប្រជែងជាមួយក្រុមខ្លាំងទាំង ៥២ក្រុម ដែលជម្រុះចេញពី ៧មណ្ឌលនៅតាមបណ្តាខេត្ត ប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២០ ដណ្តើមប្រាក់រង្វាន់ធំ ១៥,០០០ដុល្លារ។

តំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) បានបញ្ជាក់ថា នេះជាលើកទី៨ ហើយដែល Tiger Street Football បាននាំមកនូវព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យជូនព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ឱកាសជូនកីឡាករដែលស្រលាញ់បាល់ទាត់នៅទូទាំងប្រទេស បានចូលរួមប្រកួតប្រជែងបញ្ចេញនូវសមត្ថភាពដែលខ្លួនបានខិតខំហ្វឹកហាត់កន្លងមកនៅលើទីលានបាល់ទាត់កម្រិតស្តង់ដា ឈានទៅសម្រេចក្តីស្រម៉ៃជាមួយបាល់ទាត់ ដើម្បីអភិវឌ្ឍប្រែក្លាយជាកីឡាករអាជីពដ៏ល្បីប្រចាំកម្ពុជានៅពេលខាងមុខ។

ទន្ទឹមជាមួយគ្នានោះដែរ តំណាងក្រុមហ៊ុនរូបនេះ អំពាវនាវឲ្យកីឡាករគ្រប់ក្រុមទាំងអស់ប្រកួតប្រជែងដោយគោរពនៅក្រមសីលធម៌ ចេះអត់ឪនអាធ្យាស្រ័យគ្នា រក្សានៅចំណងមិត្តភាពសាមគ្គីភាព។

សូមបញ្ជាក់ថា Tiger Street Football 2020 មណ្ឌលរាជធានីភ្នំពេញ ដែលជាមណ្ឌលទី៨ នេះ ដំណើរការប្រកួតរយៈពេល ៣ថ្ងៃ មានក្រុមចូលរួមប្រកួតសរុប ១១៥ក្រុម សម្រាំងយក ១២ក្រុម ចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយ ៥២ក្រុមដែលចម្រាញ់ពីបណ្តាលខេត្ត។

គួររំលឹកផងដែរថា Tiger Street Football 2019 ក្រុមបាល់ទាត់ដណ្តើមបានជើងឯកទូទាំងប្រទេសអមជាមួយទឹកប្រាក់ ១៥,០០០ដុល្លារ នោះគឺក្រុមបាល់ទាត់មកពីអគ្គស្នងការដ្ឋាននគបាលខេត្តព្រះសីហនុ។

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
Matchweek2
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
SEE MORE
EPL Standings
PosClubPLGDPTS
1
Liverpool294582
2
Manchester City283757
3
Leicester293053
4
Chelsea291248
5
Manchester United291445
6
Wolves29743
7
Sheffield Utd28543
8
Tottenham29741
9
Arsenal28440
10
Burnley29-639
11
Crystal Palace29-639
12
Everton29-937
13
Newcastle29-1635
14
Southampton29-1734
15
Brighton29-829
16
West Ham29-1527
17
Watford29-1727
18
Bournemouth29-1827
19
Aston Villa28-2225
20
Norwich29-2721
SEE MORE