ថ្ងៃ​ពុធ, ខែ​ឧសភា 27, 2020
LIVE

Premier League កំពុង​ជាប់​គាំង​រៀប​ចំ​ការ​ប្រកួត​របស់​ខ្លួន​ក្រោយ​ស្ថានភាព​មេរោគ​កូវីដ-១៩​ក្នុង​ប្រទេស​នេះ​មិន​បាន​ធូរ​ស្បើយ​សោះ។​

ដើម្បី​រួម​ចំណែក​ទប់​ស្កាត់​ជាមួយ​រាជរដ្ឋាភិបាល​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​បាន​ផ្អាក​ការ​ប្រកួត​ជិត​២​ខែ​ទៅ​ហើយ​ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​នៅ​តែ​មិន​អាច​រៀប​ចំ​ការ​ប្រកួត​បាន​វិញ​នៅ​ឡើយ​។​ Premier League នៅ​មិន​ទាន់​បង្ហើប​គម្រោង​ផ្លូវ​ការ​ណា​នៅ​ឡើយ​ខុស​ពី​នៅ​ក្របខ័ណ្ឌ​កំពូល​ដទៃ​បាន​ត្រៀម​ប្រកួត​បិទ​ទ្វារ​គ្មាន​អ្នក​គាំទ្រ។​

ដោយ​សារ​ភាព​មិន​ច្បាស់​លាស់​នេះ​ សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប​បាន​កំណត់​ឲ្យ​អង់គ្លេស​ប្រកួត​ឲ្យ​ចប់​មុន​ចុង​ខែ​មិថុនា​ បើ​មិន​ដូច្នោះ​ទេ​ Premier League ត្រូវ​តែ​ប្រកួត​ Play-Off ដើម្បី​ស្វែង​រក​ក្រុម​លេង​ Champions League និង​ក្រុម​ធ្លាក់​ទៅ​លីគ​លំដាប់​ទីពីរ​ដើម្បី​ឲ្យ​មាន​ភាព​យុត្តិធម៌​ខណៈ Liverpool អាច​ក្លាយ​ជា​ជើង​​ឯក​ស្វ័យ​ប្រវត្តិ​តែ​ម្ដង៕