ថ្ងៃ​ព្រហស្បតិ៍, ខែ​មេសា 2, 2020
LIVE

ចូល​ក្រុម​​ AC Milan ជា​ថ្មី​ម្ដង​ទៀតមិន​ដល់​បី​ខែ​ផង Zlatan Ibrahimovic បាន​សម្រេច​ចិត្ត​ហើយថានឹងចេញ​ពី​ក្លឹប​មួយ​នេះ ដោយ​គ្មាន​តម្លៃ​ខ្លួននៅ​បំណាច់ខែ​មិថុនា​​ខាងមុខ ហើយ​ការ​ចាកចេញ​នេះ​គឺដោយសារ រូបគេ​​មិន​សប្បាយ​ចិត្ត ចំពោះ​ការបណ្ដេញ​របស់​ក្លឹប​លើ ប្រធាន​បាល់ទាត់​លោក Zvonimir Boban ការ​ពី​ពេល​ថ្មី​ៗ​​​។

យោង​តាម​ Sport Mediaset ការ​សម្រេច​ចិត្ត​របស់​ខ្សែ​ប្រយុទ្ធ Ibrahimovic មិន​អាច​លេប​វិញ​បាន​ទេ ហើយ​នឹង​ធ្វើ​ឱ្យ​នាយក​ប្រតិបត្តិ Milan លោក Ivan Gazidis មាន​ការ​ភ្ញាក់​ផ្អើល។

អតីត​កីឡាករ​បិសាច​ក្រហម Manchester United រក​គ្រាប់​បាល់​បាន ៤គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ១០​លើក​ចាប់​តាំង​ពី​ចូល​ក្លឹប Milan កាល​ពី​ខែ​មករា ក្រោយ​​ចាកចេញ​ពី LA Galaxy។

ប្រភព​ជិតស្និទ្ធ​នឹង​កីឡាករស៊ុយអែត បាន​ឱ្យ​ដឹង​ថា ខ្សែ​ប្រយុទ្ធ​សំបូរ​បទពិសោធន៍រូបនេះ មិន​ចាប់​អារម្មណ៍​នឹង​គម្រោងរបស់ Milan ទៀត​ទេ ហើយ​ការ​សម្រេច​ចិត្ត​នេះ រូប​គេ​បាន​គិត​ទុកជាច្រើន​ថ្ងៃ​មក​ហើយដែរ។ ​

ទោះបីជាយ៉ាងណាប្រភព​មិន​បាន​បញ្ជាក់​ឡើយ Zlatan Ibrahimovic នឹង​ទៅ​លេង​នៅ​ក្លឹប​ណា​បន្ត ប៉ុន្តែ​កីឡា​ Gennaro Gattuso របស់ Napoli ចង់​នាំ​កីឡាករ​វ័យ​ ២៨​ឆ្នាំ​ទៅ​លេង​ជាមួយ។

សូមបញ្ជាក់​ថាលោក Boban បាន​នាំ​ Ibrahimovic មក AC Milan វិញ ជា​កន្លែង​ដែល​រូប​គេ​ធ្លាប់​លេង​នៅ​អំឡុង​ឆ្នាំ ២០១០ និង​២០១២៕

0 Comments

Leave a Comment

អត្ថបទអានច្រើនជាងគេ

កាលវិភាគនៃការប្រកួត

ផ្សព្វផ្សាយ

img advertisement

FACEBOOK

FIXTURES & RESULTS
Matchweek1
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
Matchweek2
Saturday 21st December
WHUPostponedLIV
EVE0 - 0ARS
AVL1 - 3SOU
BOU0 - 1BRN
BHA0 - 1SHU
NEW1 - 0CRY
NOR1 - 2WOL
Sunday 22nd December
MCI3 - 1LEI
WAT2 - 0MUN
TOT0 - 2CHE
SEE MORE
EPL Standings
PosClubPLGDPTS
1
Liverpool294582
2
Manchester City283757
3
Leicester293053
4
Chelsea291248
5
Manchester United291445
6
Wolves29743
7
Sheffield Utd28543
8
Tottenham29741
9
Arsenal28440
10
Burnley29-639
11
Crystal Palace29-639
12
Everton29-937
13
Newcastle29-1635
14
Southampton29-1734
15
Brighton29-829
16
West Ham29-1527
17
Watford29-1727
18
Bournemouth29-1827
19
Aston Villa28-2225
20
Norwich29-2721
SEE MORE